ការក្រឡេកមើលដោយសង្ខេបនូវតេស្តស្តាប់ IELTS

រយៈពេល៖ 30 នាទី 

តេស្តស្តាប់គឺដូចគ្នាសម្រាប់ទាំងតេស្ត IELTS ប្រភេទ Academic និងតេស្ត IETLS ប្រភេទ General Training។ អ្នកត្រូវឆ្លើយសំណួរចំនួន 40 សំណួរ ក្នុងការឆ្លើយតបទៅនឹងខ្សែអាត់ចំនួនបួន។ 

អ្នកនឹងស្តាប់ខ្សែអាត់ចំនួនបួន ដែលជាការលាយបញ្ចូលគ្នានៃសំឡេងមនុស្សនិយាយតែម្នាក់ឯង និងការសន្ទនារបស់អ្នកនិយាយជាភាសាកំណើតច្រើននាក់ ហើយអ្នកនឹងស្តាប់ខែ្សអាត់បានតែម្តងទេ។ មាន 10 សំណួរសម្រាប់ផ្នែកនីមួយៗនៃតេស្តស្តាប់។  

សំណួរទាំងនេះវាស់ស្ទង់សមត្ថភាពរបស់អ្នកដើម្បីយល់៖ 

  • គោលគំនិតសំខាន់ និងព័ត៌មានលម្អិតជាក់លាក់ 

  • ទស្សនៈ និងឥរិយាបទរបស់អ្នកនិយាយ 

  • គោលបំណងនៃការនិយាយ 

  • សមត្ថភាពតាមដានការបង្កើតគំនិត។ 

ព័ត៌មានលម្អិតផ្នែកការស្តាប់៖ 

ខ្សែអាត់ទី 1   កិច្ចសន្ទនារវាងមនុស្សពីរនាក់ដែលបានកំណត់នៅក្នុងបរិបទសង្គមប្រចាំថ្ងៃ។  

ខ្សែអាត់ទី 2   សំឡេងរបស់មនុស្សនិយាយតែម្នាក់ឯងដែលបានកំណត់ក្នុងបរិបទសង្គមប្រចាំថ្ងៃ ឧទាហរណ៍ សន្ទរកថាអំពីមន្ទីរពេទ្យក្នុងមូលដ្ឋាន។  

ខ្សែអាត់ទី 3   ការសន្ទនារវាងមនុស្សរហូតដល់បួននាក់ ដែលបានកំណត់នៅក្នុងបរិបទអប់រំ ឬការបណ្តុះបណ្តាល ឧទាហរណ៍ គ្រូបង្រៀននៅសាកលវិទ្យាល័យ និងនិស្សិតពិភាក្សាអំពីកិច្ចការអ្វីមួយ។  

ខ្សែអាត់ទី 4    សំឡេងរបស់មនុស្សនិយាយតែម្នាក់ឯងអំពីប្រធានបទនៃការសិក្សា ឧទាហរណ៍ ការបង្រៀននៅសាកលវិទ្យាល័យ។ 

ពហុ​ជម្រើស

សំណួរពហុ​ជម្រើសអាចត្រូវបានឆ្លើយជាមួយនឹងចម្លើយត្រឹមត្រូវមួយ ឬក៏ច្រើនជាងមួយ។ សូមអានសំណួរដោយយកចិត្តទុកដាក់ដើម្បីពិនិត្យមើលថាតើត្រូវការចម្លើយប៉ុន្មាន។  

នៅក្នុងសំណួរពហុ​ជម្រើស ដែលអ្នកត្រូវជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ (A, B ឬ C) អ្នកនឹងត្រូវបានផ្តល់ជូន៖ 

  • សំណួរមួយដែលមានចម្លើយដែលអាចត្រឹមត្រូវចំនួនបី 

  • ការចាប់ផ្តើមនៃប្រយោគមួយ ដែលអាចមានវិធីបញ្ចប់ប្រយោគបីយ៉ាង។ 

នៅក្នុងសំណួរពហុ​ជម្រើស ដែលអ្នកត្រូវជ្រើសរើសចម្លើយដែលត្រឹមត្រូវច្រើនជាងមួយនោះ អ្នកនឹងត្រូវបានផ្តល់ជូននូវតារាងចម្លើយដែលអាចមានចម្លើយត្រឹមត្រូវច្រើន ហើយប្រាប់ថា អ្នកត្រូវជ្រើសរើសចម្លើយច្រើនជាងមួយ។  

សំណួរពហុ​ជម្រើសត្រូវបានប្រើដើម្បីសាកល្បងជំនាញជាច្រើន។ អ្នកអាចតម្រូវឲ្យមានការយល់ដឹងលម្អិតអំពីចំណុចជាក់លាក់ ឬការយល់ដឹងជាទូទៅអំពីចំណុចសំខាន់ៗនៃអត្ថបទស្តាប់។

សំណួរគំរូ៖ ពហុ​ជម្រើស

ការផ្គូផ្គង

អ្នកត្រូវបានតម្រូវឲ្យផ្គូផ្គងបញ្ជីនៃសម្ភារដែលមានចុះលេខពីអ្វីដែលអ្នកបានស្តាប់នៅក្នុងខ្សែអាត់សំឡេង ទៅសំណុំនៃជម្រើសនៅលើក្រដាសសំណួរ។ សំណុំនៃជម្រើសអាចជាលក្ខណៈវិនិច្ឆ័យនៃប្រភេទមួយចំនួន។ 

ការផ្គូផ្គង វាយតម្លៃពីជំនាញនៃការស្តាប់ដើម្បីទទួលបានព័ត៌មានលម្អិត និងថាតើអ្នកអាចយល់ព័ត៌មានដែលបានផ្តល់ឲ្យនៅក្នុងការសន្ទនាលើប្រធានបទប្រចាំថ្ងៃ ដូចជា ការកំណត់ប្រភេទផ្សេងគ្នានៃការផ្តល់ជំរកនៅសណ្ឋាគារ ឬផ្ទះសំណាក់។ វាក៏វាយតម្លៃពីសមត្ថភាពរបស់អ្នកក្នុងការសន្ទនារវាងមនុស្សពីរនាក់ផងដែរ។ វាក៏អាចត្រូវបានប្រើដើម្បីវាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការស្គាល់ទំនាក់ទំនង និងការផ្សារភ្ជាប់គ្នារវាងហេតុការណ៍នានានៅក្នុងអត្ថបទស្តាប់។ 

សំណួរគំរូ៖ ការផ្គូផ្គង

ប្លង់ ផែនទី ការដាក់ស្លាកសញ្ញាដ្យាក្រាម

អ្នកនឹងត្រូវបំពេញស្លាកនៅលើប្លង់ (ឧទាហរណ៍ អាគារ) ផែនទី (ឧទាហរណ៍ ផ្នែកនៃទីក្រុង) ឬដ្យាក្រាម (ឧទាហរណ៍ ឧបករណ៍មួយ) ។ ជាធម្មតា អ្នកអាចជ្រើសរើសចម្លើយរបស់អ្នកពីតារាងមួយនៅលើក្រដាសសំណួរ។ 

កិច្ចការផ្គូផ្គងនេះវាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការស្វែងយល់ ឧទាហរណ៍ ការពិពណ៌នាអំពីទីកន្លែង និងភ្ជាប់វាទៅនឹងការតំណាងដែលអាចមើលឃើញ។ នេះអាចរួមបញ្ចូលទាំងលទ្ធភាពដែលអាចធ្វើតាមទិសដៅបង្ហាញភាសា (ឧទាហរណ៍ ទៅមុខត្រង់/បត់ឆ្វេង/ទល់មុខ)។ 

សំណួរគំរូ៖ គម្រោង ផែនទី ដ្យាក្រាម ការដាក់ស្លាកសញ្ញា

ទម្រង់បែបបទ កំណត់ត្រា តារាង គំនូសតាងនៃលំហូរ ការបំពេញសេចក្តីសង្ខេប

នៅក្នុងកិច្ចការបំពេញនេះ អ្នកត្រូវបានតម្រូវឲ្យបំពេញចន្លោះនៅក្នុងផ្នែកខ្លះនៃអត្ថបទស្តាប់ទាំងអស់។ គម្រោងនេះនឹងផ្តោតលើគំនិតសំខាន់ៗ/ហេតុការណ៍នានានៅក្នុងអត្ថបទ។ វាអាចជា៖ 

  1. ទម្រង់បែបបទ៖ ត្រូវបានប្រើដើម្បីកត់ត្រាព័ត៌មានលម្អិតជាក់ស្តែង ដូចជា ឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ 

  2. កំណត់ចំណាំ៖ ត្រូវបានប្រើដើម្បីសង្ខេបព័ត៌មានដោយប្រើគម្រោងដើម្បីបង្ហាញពីរបៀបដែលលំហាត់ផ្សេងៗទាក់ទងនឹងគ្នា 

  3. តារាង៖ ត្រូវបានប្រើដើម្បីសង្ខេបព័ត៌មានដែលទាក់ទងនឹងប្រភេទច្បាស់លាស់ – ឧទាហរណ៍ ទីកន្លែង/ពេលវេលា/តម្លៃ 

  4. គំនូសតាងនៃលំហូរ៖ ត្រូវបានប្រើដើម្បីសង្ខេបអំពីដំណើរការ ដែលមានជាដំណាក់កាលច្បាស់លាស់ ជាមួយនឹងទិសដៅនៃដំណើរការ ដែលបង្ហាញដោយសញ្ញាព្រួញ។ 

អ្នកអាចជ្រើសរើសពាក្យដែលបាត់តាមមធ្យោបាយណាមួយ៖ 

  • ពីបញ្ជីដែលបានបង្ហាញនៅក្នុងក្រដាសសំណួរ 

  • ពីខ្សែអាត់ 

អ្នកត្រូវតែរក្សាចំនួនពាក្យដែលបានកំណត់ ដូចមាននិយាយក្នុងសេចក្តីណែនាំ ហើយប្រើពាក្យត្រឹមត្រូវដែលអ្នកបានស្តាប់ពីខ្សែអាត់។ 

អ្នកគួរតែអានសេចក្តីណែនាំដោយយកចិត្តទុកដាក់បំផុត ពីព្រោះចំនួនពាក្យ ឬលេខដែលអ្នកគួរប្រើនឹងខុសគ្នា។ ចំនួនកំណត់នៃពាក្យដែលផ្តល់ឲ្យ ឧទាហរណ៍ ‘មិនលើសពីពីរពាក្យ និង/ឬលេខមួយ’។ ប្រសិនបើអ្នកប្រើច្រើនជាងចំនួនពាក្យដែលបានកំណត់នោះ ចម្លើយរបស់អ្នកនឹងត្រូវបានចាត់ទុកថាខុស ដូច្នេះសូមពិនិត្យមើលចំនួនកំណត់នៃពាក្យដោយប្រុងប្រយ័ត្នសម្រាប់សំណួរនីមួយៗ។ ពាក្យបង្រួមនឹងមិនត្រូវបានដាក់រាប់ទេ ឧទាហរណ៍ ពាក្យ ‘don’t’ ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ ឧទាហរណ៍ ‘police-man’។ 

កិច្ចការបំពេញចន្លោះនេះផ្តោតលើចំណុចសំខាន់ដែលអ្នកស្តាប់នឹងកត់ត្រាតាមបែបធម្មជាតិក្នុងស្ថានភាពបែបនេះ។ 

សំណួរគំរូ៖ ការបំពេញទម្រង់បែបបទ

សំណួរគំរូ៖ ការបំពេញកំណត់ត្រា

ការបញ្ចប់ប្រយោគ

ក្នុងកិច្ចការបំពេញប្រយោគនេះ អ្នកត្រូវអានប្រយោគ ដោយសង្ខេបព័ត៌មានសំខាន់ៗពី៖ 

  • អត្ថបទស្តាប់ទាំងអស់

  • ពីផ្នែកមួយនៃអត្ថបទស្តាប់។  

បន្ទាប់មក អ្នកនឹងត្រូវបំពេញចន្លោះនៅក្នុងប្រយោគនីមួយៗដោយប្រើព័ត៌មានពីអត្ថបទស្តាប់។ ចំនួនកំណត់នៃពាក្យដែលផ្តល់ឲ្យ ឧទាហរណ៍ ‘មិនលើសពីមួយពាក្យ និង/ឬលេខមួយ’។ 

អ្នកគួរតែអានសេចក្តីណែនាំដោយយកចិត្តទុកដាក់បំផុត ពីព្រោះចំនួនពាក្យ ឬលេខដែលអ្នកគួរប្រើនឹងខុសគ្នា។ ចំនួនកំណត់នៃពាក្យដែលផ្តល់ឲ្យ ឧទាហរណ៍ ‘មិនលើសពីពីរពាក្យ និង/ឬលេខមួយ’។ ប្រសិនបើអ្នកប្រើច្រើនជាងចំនួនពាក្យដែលបានកំណត់នោះ ចម្លើយរបស់អ្នកនឹងត្រូវបានចាត់ទុកថាខុស ដូច្នេះសូមពិនិត្យមើលចំនួនកំណត់នៃពាក្យដោយប្រុងប្រយ័ត្នសម្រាប់សំណួរនីមួយៗ។ ពាក្យបង្រួមនឹងមិនត្រូវបានដាក់រាប់ទេ ឧទាហរណ៍ ពាក្យ ‘don’t’ ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ ឧទាហរណ៍ ‘police-man’។ 

ការបញ្ចប់ប្រយោគផ្តោតលើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកព័ត៌មានសំខាន់ៗនៅក្នុងអត្ថបទស្តាប់។ អ្នកត្រូវតែយល់ពីទំនាក់ទំនងដែលមានមុខងារ ដូចជា ហេតុ និងផល។ 

សំណួរគំរូ៖ ការបញ្ចប់ប្រយោគ

សំណួរ-ចម្លើយខ្លី

ក្នុងប្រភេទសំណួរចម្លើយខ្លី អ្នកត្រូវអានសំណួរ ហើយបន្ទាប់មកសរសេរចម្លើយខ្លីដោយប្រើព័ត៌មានពីអត្ថបទស្តាប់។ ជួនកាល អ្នកធ្វើតេស្តត្រូវបានគេផ្តល់នូវសំណួរ ដែលតម្រូវឲ្យពួកគេសរសេរពីរ ឬបីចំណុច។ 

ចំនួនកំណត់នៃពាក្យដែលផ្តល់ឲ្យ ឧទាហរណ៍ ‘មិនលើសពីពីរពាក្យ និង/ឬចំនួនមួយ’។ ប្រសិនបើអ្នកប្រើច្រើនជាងចំនួនពាក្យដែលបានកំណត់នោះ ចម្លើយរបស់អ្នកនឹងត្រូវបានចាត់ទុកថាខុស ដូច្នេះសូមពិនិត្យមើលចំនួនកំណត់នៃពាក្យដោយប្រុងប្រយ័ត្នសម្រាប់សំណួរនីមួយៗ។ ពាក្យបង្រួមនឹងមិនត្រូវបានដាក់រាប់ទេ ឧទាហរណ៍ ពាក្យ ‘don’t’ ។ ពាក្យដាក់សហសញ្ញារាប់ជាពាក្យតែមួយពាក្យ ឧទាហរណ៍ ‘police-man’។ 

ចម្លើយខ្លីផ្តោតលើសមត្ថភាពក្នុងការស្តាប់ហេតុការណ៍ជាក់ស្តែង ដូចជា ទីកន្លែង តម្លៃ ឬពេលវេលា ដែលមាននៅក្នុងអត្ថបទស្តាប់។ 

សំណួរគំរូ៖ សំណួរ-ចម្លើយខ្លី

IELTS Listening practice

There is no shortcut to success and practice is the first step to the journey. Explore a variety of free and paid practice material on IELTS Prepare to give yourself the best chance of securing a high band score in your IELTS Listening test.